Read more about the article កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងជូនពរកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី

កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងជូនពរកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី

កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអនុញ្ញាតឱ្យប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលនាពេលខាងមុខនេះ។

Continue Readingកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងជូនពរកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយផែនការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយផែនការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយផែនការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
Read more about the article គណប្រតិភូខេត្តវិញឡុង អញ្ជើញសាកសួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គណប្រតិភូខេត្តវិញឡុង អញ្ជើញសាកសួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទទួលជួបសំណេះសំណាលនិងជូនពរពីប្រតិភូខេត្តវិញឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ត្រឹង ហ្វាងទូ អភិបាលរងខេត្តវិញឡុង ។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានឱ្យដឹងថា ដោយមានចំណងសាមគ្គីភាព និងសហការណ៍ល្អពីសំណាក់ខេត្តវិញឡុងប្រទេសវៀតណាម និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ ខេត្តយើងទាំងពីរតែងតែត្រូវប្រាស្រ័យទាក់ទងរឹតចំណងសាមគ្គីភាពមិនដែលអាក់ខានឡើយ ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជការបានរំលឹកថា ខេត្តវិញឡុងតែងតែបានជួយជ្រោមជ្រែងទាំងស្មារតី សម្ភារៈ និងថវិកា…

Continue Readingគណប្រតិភូខេត្តវិញឡុង អញ្ជើញសាកសួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែមេសា ឆ្នាំ២០១៩ និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០១៩ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់នាយទាហាន ដែលមានស្នាដៃល្អក្នុងការអនុវត្តតួនាទី-ភារកិច្ច ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន ជាច្រើនរូប ។ ក្នុងឱកាសនោះ លោក…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article យោធាការពារព្រំដែន ខេត្តប៊ិញភឿក អញ្ជើញជូនពរកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

យោធាការពារព្រំដែន ខេត្តប៊ិញភឿក អញ្ជើញជូនពរកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្រចេះ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានទទួលស្វាគមន៍គណៈប្រតិភូ យោធាការពារព្រំដែនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។

Continue Readingយោធាការពារព្រំដែន ខេត្តប៊ិញភឿក អញ្ជើញជូនពរកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article យោធាការពារព្រំដែន ខេត្តអាងយ៉ាង អញ្ជើញសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រណីជាតិខ្មែរ

យោធាការពារព្រំដែន ខេត្តអាងយ៉ាង អញ្ជើញសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រណីជាតិខ្មែរ

កណ្តាល៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ហ្វាម យ៉ាងហ្វុង អនុប្រធានយោធាការពារព្រំដែន ខេត្តអាងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

Continue Readingយោធាការពារព្រំដែន ខេត្តអាងយ៉ាង អញ្ជើញសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រណីជាតិខ្មែរ
Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

តាកែវ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំត្រីមាស១ និងទិសដៅការងារត្រីមាស២ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ បញ្ជាការរងក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា

ពោធិ៍សាត់៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយនាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា
Read more about the article ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

កោះកុង៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៩ រួមទាំងមានការបំពាក់មេដាយការងារ ជូនដល់នាយអាវុធហត្ថ ដែលមានស្នាដៃក្នុងការបំពេញការងារកាលពីឆ្នាំ២០១៧។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើដោយរឹមអូសបានឈើប្រណិតបានជាង ៩ម៉ែត្រគូប

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើដោយរឹមអូសបានឈើប្រណិតបានជាង ៩ម៉ែត្រគូប

រតនគិរី៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកាលេខ (07.63013.15.21254) ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយរឹបអូសបានឈើប្រភេទលេខ១ ចំនួន ១១៤ដុំ ក្នុងនោះឈើស្រឡៅ ២៣ដុំ ស្មើនឹង ២,៤៤៩ម៉ែត្រគូប, ឈើសុក្រំ ៩១ដុំ ស្មើនឹង ៧,៥៤៩ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងឈើ…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើដោយរឹមអូសបានឈើប្រណិតបានជាង ៩ម៉ែត្រគូប