Read more about the article កងរាជអាវុធហត្ថខេត្តកំពង់ចាម បរិច្ចាគឈាមដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់

កងរាជអាវុធហត្ថខេត្តកំពង់ចាម បរិច្ចាគឈាមដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់

កំពង់ចាម៖ ព្រឹកថៃ្ងព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមបរិច្ចាគឈាម នៅមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ។

Continue Readingកងរាជអាវុធហត្ថខេត្តកំពង់ចាម បរិច្ចាគឈាមដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់
Read more about the article គណៈប្រតិភូយោធាវៀតណាម អញ្ជើញជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គណៈប្រតិភូយោធាវៀតណាម អញ្ជើញជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រៃវែង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ប្រតិភូយោធាខេត្តឡុងអាន និងយោធាព្រំដែនខេត្តឡុងអាននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ។

Continue Readingគណៈប្រតិភូយោធាវៀតណាម អញ្ជើញជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រជុំត្រួតពិនិត្យកាអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិដៅខែឧសភាឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិបតីភាពលោក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ…

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់
Read more about the article វគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ ត្រូវបានបិទវគ្គនៅថ្ងៃនេះ

វគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ ត្រូវបានបិទវគ្គនៅថ្ងៃនេះ

រឹកថ្ងៃព្រហស្បតិ៍​ ទី១១​ ខែមេសា​ ឆ្នាំ២០១៩​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ​ ខេត្តកំពង់ឆ្នាំង​ បានរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍​ និងប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់។​ ពិធីនេះក្រោមអធិបតីភាពលោក​ ឧត្ដមសេនីយ៍ទោ​ ស​ សំបូរធន​ នាយសេនាធិការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ តំណាងលោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍​ នាយរងសេនាធិការ,​ ស្នងការ​ ស្នងការរង​ នាយក​ នាយករងមជ្ឈមណ្ឌល​ និងនាយការិយាល័យ​ មេបញ្ជាការរងតាមបណ្តារាជធានី​ ខេត្ត​ ព្រមទាំងមេបញ្ជាការវរសេនាតូចកងអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ជាច្រើនរូបទៀត៕

(more…)

Continue Readingវគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ ត្រូវបានបិទវគ្គនៅថ្ងៃនេះ
Read more about the article មន្រ្តីស្ថានកុងស៊ុលវៀតណាម ជូនពរកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មន្រ្តីស្ថានកុងស៊ុលវៀតណាម ជូនពរកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលជួបស្វាគមន៍ ជាមួយមន្រ្តីស្ថានកុងស៊ុលវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វឿង ថេគឿង អគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។

Continue Readingមន្រ្តីស្ថានកុងស៊ុលវៀតណាម ជូនពរកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រគល់ជូនអាវុធហត្ថនារីទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រគល់ជូនអាវុធហត្ថនារីទើបសម្រាលកូន

ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលតាមរយៈលោក នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនអាវុធហត្ថនារី ដែលទើបបានសម្រាលកូនចំនួន ២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៨០០.០០០រៀល។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រគល់ជូនអាវុធហត្ថនារីទើបសម្រាលកូន
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រ នៅស្រុកកំពង់ត្របែក

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រ នៅស្រុកកំពង់ត្របែក

ព្រៃវែង៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនគ្រួសារលោកយាយ កែន អ៊ួន អាយុ ៥៨ឆ្នាំ ដែលជួបការលំបាកមានជំងឺស្លាប់មួយចំហៀងខ្លួន និងមានជីវភាពទីទាល់ក្រ រស់នៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អំណោយប្រគល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០៣កេស,…

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រ នៅស្រុកកំពង់ត្របែក
Read more about the article ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថ

ប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថ

ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរ ងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ង្វៀន ហ្វាយ ភឿង មេបញ្ជាការរងកងការពារព្រំដែន ចូលជួបសម្តែងគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលថ្មីៗខាងមុខនេះ ពិសេសដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ កម្ពុជា-វៀតណាម…

Continue Readingប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរឆ្នាំថ្មីដល់អង្គភាពកងរាជអាវុធហត្ថ
Read more about the article ប្រតិភូយោធា ខេត្តយ៉ាឡាយ ជូនពរកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ប្រតិភូយោធា ខេត្តយ៉ាឡាយ ជូនពរកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងលោក មេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថជាច្រើនរូប បានទទួលស្វាគមន៍គណៈប្រតិភូយោធា ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។

Continue Readingប្រតិភូយោធា ខេត្តយ៉ាឡាយ ជូនពរកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article ប្រតិភូយោធភូមិភាគ៩ អញ្ជើញមកជូនពរអង្គភាព កងរាជអាវុធហត្ថ

ប្រតិភូយោធភូមិភាគ៩ អញ្ជើញមកជូនពរអង្គភាព កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញតិឱ្យប្រតិភូយោធភូមិភាគ៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ផាំ ផាន់តាំ មេបញ្ជាការរងយោធភូមិភាគ៩ ចូលជួបសម្តែងគួរសម និងជូនពរជ័យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ ពិសេសដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព…

Continue Readingប្រតិភូយោធភូមិភាគ៩ អញ្ជើញមកជូនពរអង្គភាព កងរាជអាវុធហត្ថ