ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញតិឱ្យប្រតិភូយោធភូមិភាគ៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ផាំ ផាន់តាំ មេបញ្ជាការរងយោធភូមិភាគ៩ ចូលជួបសម្តែងគួរសម និងជូនពរជ័យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ ពិសេសដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត។