ឧត្តមសេនីយ៍ត្រី សំ តុលា៖ កាដូរឆ្នាំកុរ កងរាជអាវុធហត្ថខេត្តកណ្តាលយ៉ាងច្រើនកុះករ បរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស
កណ្តាល៖ នៅព្រឹកចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។ ពិធីនេះមានការអញ្ជើញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ព្រមទាំងនាយទាហាន នាយរងទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ…