កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ និងការឈួសឆាយដីដោយខុសច្បាប់
ព្រះវិហារ៖ វេលាម៉ោង ០៩:១៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បានចុះបង្រ្កាបសិប្បកម្មកែឆ្នៃឈើខុសច្បាប់ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបានដកហូតវត្ថុតាងឈើប្រភេទលេខ១ (ផ្ចឹក)ចំនួន៩៣សន្លឹក។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរំដោះស្រែ។ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង សហការណ៍ជាមួយ ផ្នែកនិងសង្កាត់ រដ្ឋបាលព្រៃឈើរវៀង ចុះបង្រ្កាបគោយន្តកន្រ្តៃចំនួន០៣គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។…