ព្រះវិហារ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត និវត្តន៍ជន និងគ្រួសារអាវុធហត្ថ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ គ្រួសារអាវុធហត្ថ ចំនួន៣៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០រៀល សារ៉ុង០១ និងអាវុធហត្ថនារីចំនួន ០៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ៩០.០០០រៀល សារ៉ុង០១ និងបានរៀបចំអាហារសាមគ្គីរួមគ្នាផងដែរ។