Read more about the article វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

វរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជា នាយសេនាធិការ ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស ទឹកដោះគោឆៅ០២ឡូត៍ ទៅប្រគល់ជូនគ្រួសារលោកស្រី នាយចំណង់ ធុច វណ្ណនី ជំនួយការការិយាល័យ…

Continue Readingវរសេនីយ៍ឯក អឿន វណ្ណៈ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបសម្រាលកូន
Read more about the article អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ!

អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ!

ព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ។

Continue Readingអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់នាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ!
Read more about the article វរសេនីយ៍ឯក អឿន វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

វរសេនីយ៍ឯក អឿន វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ព្រះវិហារ៖ នៅព្រឹក ថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingវរសេនីយ៍ឯក អឿន វណ្ណៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូនផលនុផលព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូនផលនុផលព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ០០ និង ១៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង ខេត្តព្រះវិហារ សហការបង្ក្រាបករណីដឹកជញ្ចូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅចំណុចភូមិរំចេក ឃុំរម្មណីយ ស្រុករវៀង ឃាត់រថយន្ត ០១គ្រឿង។ បច្ចុប្បន្នវត្ថុតាងប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើរវៀងបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូនផលនុផលព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបការដឹកជញ្ចូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបការដឹកជញ្ចូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ២៣ និង ៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករវៀង សហការបង្ក្រាបករណីប្រមូល និងដឹកជញ្ចូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅចំណុចភូមិរំចេក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយបានឃាត់រថយន្ត ០១គ្រឿង និងអ្នកបើកបរ០១នាក់។ បច្ចុប្បន្នអ្នកបើកបរនិងវត្ថុតាងបញ្ជូនមកផ្នែករដ្ឋបាលព្រៃឈើរវៀងបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបការដឹកជញ្ចូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំង សន្និធិឈើខុសច្បាប់!

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំង សន្និធិឈើខុសច្បាប់!

ព្រះវិហារ៖ នៅវេលាម៉ោង ១៨:៣០ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្រ្កាបទីតាំងឈើសន្និធិខុសច្បាប់ ០១កន្លែង ស្ថិតនៅភូមិរំចេក ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ បច្ចុប្បន្នវត្ថុតាងយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើគូលែន។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំង សន្និធិឈើខុសច្បាប់!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលា ម៉ោង០៩:៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតិចំនួន០៣ទីតាំង ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ បច្ចុប្បន្នជំនាញបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា និងរុះរើកន្លែងធ្វើសិប្បកម្មដោយខ្លួនឯង។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ និងបានប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន ០២ករណីជាបន្តបន្ទាប់ជាក់ស្តែងនៅវេលាម៉ោង១១:៤០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត កម្លាំងអហស្រុកចំនួន0៦នាក់ រថយន្តចំនួន០២គ្រឿង បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ ស្វាយ ណុប ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះ ខៀវ ស្រឹម ភេទស្រី អាយុ ៤២ឆ្នាំ…

Continue Readingអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់គ្រឿងចក្រឈួសឆាយដីភ្នំវាលរំពុក

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់គ្រឿងចក្រឈួសឆាយដីភ្នំវាលរំពុក

ព្រះវិហារ៖ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កម្លាំងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការចុះឃាត់គ្រឿងចក្រឈួសឆាយដីភ្នំវាលរំពុក ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នឹងបានរឹបអូសវត្ថុតាង និងឃាត់ខ្លួនអ្នកបើកបរ អ្នកដែលពាក់ព័ន្ធយកទៅបញ្ជាការដ្ឋាន យកទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីយកទៅសាកសួរតាមនីតិវិធី (ក្រោយពីជំនាញសួរនាំរួចបានឲ្យអ្នកបើកបរ និងនាក់ពាក់ព័ន្ធវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំណែកវត្ថុតាងទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់គ្រឿងចក្រឈួសឆាយដីភ្នំវាលរំពុក