ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១២ និង ៤៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយសារមរណៈភាពនៃជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចក្លិបកំសាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ឯក…