ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សពរបស់លោក អនុសេនីយ៍ឯក ស៊ឹម ស៊ីវ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំនាយ នាយរង និងពលអាវុធហត្ថ អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សពរបស់លោក អនុសេនីយ៍ឯក ស៊ឹម ស៊ីវ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកា ចូលរួមបុណ្យរបស់អាវុធហត្ថចំនួន…