ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យការសាងសង់ទីលានបាល់ទាត់របស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យការសាងសង់ទីលានបាល់ទាត់របស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូនថ្មី ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្តួចផ្តើមសាងសង់ និងរៀបចំដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់ចែងជួសជុលអគារ ០១ខ្នង ០៥បន្ទប់ សម្រាប់កីឡាករស្នាក់នៅ (ជួសជុលដំបូល…