តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមបុណ្យគម្រប់ ៧ថ្ងៃ
ស្វាយរៀង៖ ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមបុណ្យគម្រប់០៧ថ្ងៃសពម្តាយលោក អនុសេនីយ៍ទោ មាស ស៊ីនី នាយការិយាល័យផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធស្ថិតនៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។…