វរសេនីយ៍ទោ អ៊ិត ជីវី នាំយកបច្ច័យចូលបុណ្យជូនគ្រួសារសព វរសេនីយ៍ត្រី បាន អមរិទ្ធ
ព្រះសីហនុ៖ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក វរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព…