កែប៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញបើកចែកម៉ាស និងជែលជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។