តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថ ដែលមានជំងឺ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ៣,០៦០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួយ ទៅប្រគល់ជូនគ្រួសារលោកវរសេនីយ៍ត្រី ហេង រី នាយការិយាល័យបញ្ជូនសារ សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលម្តាយបង្កើតរបស់គាត់មានជំងឺសួតធ្ងន់ធ្ងរ និងបានឧបត្ថម្ភដល់បងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយគ្នានៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ…