ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៥ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាព
សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងសហការី បានប្រគល់ថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,៩៦៤,០០០ ជូនគ្រួសារសព លោកអនុសេនីយ៍ទោ វ៉ាន់ ហេង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបដែលបានទទួលមរណៈភាព ។ ដែលថវិកាទាំងអស់នេះបានមកពីការបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសប្បុរសជន…