មន្ត្រីអាវុធហត្ថរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង
កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡាច សុខន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគីរី ដែលទទួលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៩ម៉ែត្រ គុណនឹង…