Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

  ស្ទឹងត្រែង៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ បិណ្ឌទី១ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងក្រោមឦឱវាទនាំយកគ្រឿងបរិក្ខា និងបច្ច័យទៅប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០៤ វត្តរួមមាន៖ ១- វត្តស្រះកែវមុន្នីវណ្ណ (វត្តលើ) ២- វត្តពោធិ៍ញ្ញាណ (វត្តព្រះអង្គធំ) ៣- វត្តធម្មរង្សី (វត្តបាចុង) ៤- វត្តវេឡុវ័ន្ត…

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត
Read more about the article អាវុធហត្ថខេត្តកោះកុង ទទួលអំណោយពីសប្បុរសជន សម្រាប់បង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ.១៩

អាវុធហត្ថខេត្តកោះកុង ទទួលអំណោយពីសប្បុរសជន សម្រាប់បង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ.១៩

កោះកុង៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកអនុសេនីយ៍ត្រី ធឿង ពិសិដ្ឋជំនួយការ ការិយាល័យសុខាភិបាលកងរាជអាវុធហត្ថខេត្តកោះកុងតំណាងឱ្យក្រុមហ៊ុន SK seven បានឧបត្ថមអាល់កុលចំនួន ៤កេះធំ =១២០០ដបតូច និងជែល ២០កេស=៤៨០ដបធំ សម្រាប់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ដល់កងរាជអាវុធហត្ថខេត្តកោះកុង៕

Continue Readingអាវុធហត្ថខេត្តកោះកុង ទទួលអំណោយពីសប្បុរសជន សម្រាប់បង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ.១៩
Read more about the article តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី

តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យ៉ែម ច័ន្ទឌី មេបញ្ជាការ កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកបច្ច័យទេយ្យទាន របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រី អញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ បច្ច័យ និងទេយ្យទានយកទៅប្រគេនរួមមានសាដកចំនួន ១០, មី១កេសធំ, ទឹកបរិសុទ្ធ ២កេស, ទឹកផ្លែឈើ១កេស,…

Continue Readingតំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បាននាំយកបច្ច័យទេយ្យទានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី
Read more about the article ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចែកអំណោយដល់នាយ នាយរងអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចែកអំណោយដល់នាយ នាយរងអាវុធហត្ថ

ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីចែកអំណោយបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូននាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ អំណោយក្នុងម្នាក់ៗទទួលបាន អង្ករ ០១បេ, ទឹកក្រូច ០១កេស, មី ០១កេស, ទឹកបរិសុទ្ធ ០១កេស,…

Continue Readingឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញចែកអំណោយដល់នាយ នាយរងអាវុធហត្ថ
Read more about the article ឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$

ឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង និងលោកជំទាវ តំណាង ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពីធីអភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$ ដើម្បីកសាងសាលាឆាន់ នៅវត្តសទ្ធារាម ហៅវត្តព្រៃព្រែក ស្ថិតក្នុងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

Continue Readingឯកឧត្តម អេង ហ៊ី អញ្ជើញចូលរួមក្នុងពីធី អភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស្តីពីវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់
Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចុះសាកសួរសុខទុកលោកអនុសេនីយ៍ទោ លឹម ឆាយ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រីសន្ធរ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអូរលាវ  ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកានាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ប្រគល់ជូនដល់លោកអនុសេនីយ៍ផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត

តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត

កោះកុង៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកសេនីយ៍ត្រី ស៊ឹម ពិសី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យ ៥០០,០០០រៀល និងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីជាចង្ហាន់ដល់ព្រះសង្ឃចំនួន៥៣ អង្គ និងសិស្សានុសិស្សកុមារា កុមារី អ្នកផ្ទុកជំងឺមេរោគអេដស៍ស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី និងអ្នកមានជីវភាពខ្វះខាត ដែលអាស្រ័យការហូបអាហារ ក្នុងវត្តទេពនិមិត្តនារដូវចូលព្រះវស្សានេះ និងដើម្បីចូលរួមចំណែក កសាងឧប្បដ្ឋានសាលាដែលទើបតែកសាងថ្មីផងដែរ ៕

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នាល្ងាចថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម នី ផល្លី និងលោកជំទាវ ហេង ពិសី បាននាំយកអំណោយថ្នាំសម្លាប់មេរោគ ជូនដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តកណាលមានដូចជា៖ ទឹកថ្នាំសម្លាប់មេរោគចំនួន ២០កាន និងទឹកថ្នាំសម្លាប់មេរោគដបតូច និងដបធំចំនួន ០៦កេស ស្មើរនឹង ២១៦ដប នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ មានក្តីសោមនស្សរីករាយក្រៃលែង…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន
Read more about the article ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ឧបត្ថម្ភក្រុមគ្រូពេទ្យដែលចុះយកសំណាកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ឧបត្ថម្ភក្រុមគ្រូពេទ្យដែលចុះយកសំណាកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  ត្បូងឃ្មុំ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក សុខ បូរិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរ បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគសរុបទឹកប្រាក់ ៦០ម៉ឺនរៀលរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឧបត្ថម្ភក្រុមគ្រូពេទ្យដែលចុះយកសំណាកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Continue Readingឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ឧបត្ថម្ភក្រុមគ្រូពេទ្យដែលចុះយកសំណាកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ