ឧត្តមសេនីយ៍ទោ តាត ចន្ថា ចុះសួសុខទុក្ខ លោក វរសេនីយ៍ត្រី សុន ថានិត កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ
ដោយមានការយកចិត្តទុកដាក់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) រួមដំណើរជាមួយ ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្រ្តហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរ នាយការិយាល័យ បានចុះសួសុខទុក្ខ លោក វរសេនីយ៍ត្រី សុន ថានិត ប្រធានបណ្ណាល័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ…