កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពវិញ្ញាណក្ខន្ធ សពលោកឧត្តមសេនីយ៍ឯក នៅ សាវ៉ន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។ ពិធីបុណ្យសពធ្វើនៅបន្ទាយសុវតិ្ថភាព អង្គរក្សស្វាយរលំ(X3) បញ្ជាការដ្ឋានអង្គរក្ស ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។