You are currently viewing រំលឹកថ្ងៃចូលទ័ពរបស់ នាយឧត្តមសនីយ៍ សៅ សុខា

រំលឹកថ្ងៃចូលទ័ពរបស់ នាយឧត្តមសនីយ៍ សៅ សុខា

ឯកឧត្តម នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលបម្រើក្នុងជួរកងទ័ពតាំងពីក្មេងវ័យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ គ្រានោះសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការ។

ឯកឧត្តម នាយឧត្តមសនីយ៍ ធ្លាប់មានប្រសាសន៍ថាកាលនោះ ឯកឧត្តម មានតួនាទីជានារសា។

ក្នុងរយៈពេល៣៩ឆ្នាំនេះ ឯកឧត្តម នាយឧត្តមសនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ដោយមានឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។