តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន
រតនគិរី៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ហង្ស ម៉ែន ប្រធានមន្ទីរភស្តុភា តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីបានដឹកនាំនាយការិយាល័យ ជំនួយការចំណុះមន្ទីរភស្តុភា ចុះសាកសួរសុខទុក្ខលោក ពលទោ ប៊ុន នូថង បុគ្គលិកគិលានដ្ឋាន ដែលប្រពន្ធទើបនឹងតែសម្រាលកូន និង បាននាំយកថវិកា របស់ឯកឧត្តមមេបញ្ជាការ និងថវិកាដែលបានមកពីការចូលរួមរបស់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត រួមនឹងគ្រឿងឧបភោគបរិភោគមានអង្ករ ចំនួន៥០គីឡូ, ទឹកសុទ្ធ…