នាយឧត្ដមសេនីយ៍ សៅ សុខា សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត»
ភ្នំពេញៈ ក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយ នាយរង ពលអាវុធហត្ថទាំងអស់ សូមគោរពជូនពរនិងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេច ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី។សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ…