Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ក្នុងកិច្ចការងារមនុស្សធម៌
ព្រះវិហារៈ មិនត្រឹមតែ ការយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើសដែលកើតមានឡើងនៅក្នុងសង្គម កម្លាំងកងរាជអាវុធហត្ថ ក៏តែងតែយកចិត្តទុកដាក់ក្នុងកិច្ចការងារមនុស្សធម៌ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ដឹកនាំដោយលោកអនុសេនីយ៌ឯក ឈឹម អយ មេបញ្ជាការស្រុក បានចុះជួយលើកផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ ឆៅ ម៉ៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ និងប្រពន្ធ ឈ្មោះ ធន ផល្លី អាយុ៤៦ឆ្នាំ រស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមាជ័យ ខេត្តព្រះវិហារ។



