ក្រចេះៈ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួមដំណើរដោយ លោកឧត្តសេនីយ៍ត្រី ហន ប៉ូច ស្នងការរងនគរបាលខេត្តក្រចេះ
លោកវរសេនីយ៍ឯក ពុធ គឹមសឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកខេត្តក្រចេះ ជាអនុប្រធាន រួមនឹងក្រុមការងារជំនាញគណៈកម្មាធិការស្រុកព្រែកប្រសព្វ និងសាខាឃុំ បានចុះប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះចំនួន ០៤លានរៀល ជូនគ្រួសារសពសមាជិកសមាគមន៍ ឈ្មោះ ក្រៃ ខូយ ត្រូវម្តាយយោធិនពលីឈ្មោះ
យូ ថាត ដែលបានទទួលរមណភាពកាលពីពេលថ្មីៗនេះ ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការស្រុកព្រែកប្រសព្វ បានឧបត្ថម្ភ អង្ករ៥០គក្រ មី០២កេស ត្រីខ០៣យួរ និងទឹកក្រូច០១កេស ។ ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ភូមិក្រហម កលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត
ក្រចេះ ។