ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ
សៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីសុខទុក្ខមន្ត្រីក្រោមឱវាទ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤៤,៤១៩,០០០រៀល ដែលថវិកាទាំងអស់នេះបានមកពីការបរិច្ចាកដោយទឹកចិត្តសប្បុរសធម៌របស់នាយទាហាន…