គ្រួសារក្រីក្រ និងចាស់ជរាចំនួន ០៣គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ
ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចែកជូនចាស់ជរា និងគ្រួសារក្រីក្រចំនួន ០៣គ្រួសាររួមមាន៖ ១.ឈ្មោះ ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល…