រតនគិរី៖ លោកវរសេនីយ៍ត្រី ណាប់ វណ្ណៈ នាយការិយាល័យអាវុធគ្រាប់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកស្រី បាននាំយកអំណោយផ្ទាល់ខ្លួនមួយចំនួន ទៅប្រគល់ជូនលោកអភិបាលស្រុកតាវែង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលជួបលំបាក និងរងគ្រោះដោយទឹកជំនន់រយៈកាលកន្លងមក ក្នុងភូមិសាស្រ្តរបស់ស្រុកតាវែង ដែលមានចំនួន២ឃុំ មានឃុំតាវែងលើ និងតាវែងក្រោម អំណោយក្នុងនោះមានអង្កចំនួន ១.៥តោន, ត្រីខកំប៉ុងចំនួន ៦០យួរ, មីចំនួន ៦០កេះ, ទឹកស៊ីអ៊ីវចំនួន ៦០យួរ, រួមទាំងថវិកាចំនួន ២,២០០,០០០រៀល ប្រគល់ជូនលោកអភិបាលស្រុក និងកងកម្លាំងទាំងពីរផងដែរ ពិធីប្រគល់នេះប្រព្រិត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ត្រី ណាប់ វណ្ណៈ បានប្រគល់ណោយជូន លោកអភិបាលស្រុកតាវែង ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
- Post author:Sery Vutha
- Post published:August 30, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម