កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាង្គាប់ឱ្យចាប់ខ្លួន
កែប៖ នៅវេលាម៉ោង ១០:៥០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដឹកនាំដោយលោក វរសេនីយ៍ទោ នាង រ័ត្ន ប្រធានមន្ទីរ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកែប និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងអាវុធហត្ថបានចាប់ខ្លួនឈ្មោះ វ៉ាន់ ច័ន្ទសីហា (ហៅខូច) ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយឈ្មោះ ហេង សុខជា…