Read more about the article អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កពង់ចាម៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការដឹកនាំ សម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើស ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដោយបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទតាមដីកា

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទតាមដីកា

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរូងជ្រៃ ចុះទៅដល់ ភូមិបល្ល័ង ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង បានចាប់ខ្លួនឈ្មោះ និន ចៅចិត្រ ហៅ និន វិចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៣២ចុះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទតាមដីកា
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយ លោកអនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានចុះបង្រ្កាបបទល្មើសនេសាទ ត្រង់ចំណុចកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០២កន្លែង ប្រវែង៤០០ម៉ែត្រ លូសាច់អួនចំនួន ០២ម៉ែត្រ បង្គោលចំនួន ១៥០ដើម និងបានលែងត្រីចម្រុះចំនួន ០៥គីឡូក្រាម។ ចំពោះសម្ភារៈ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករនីគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករនីគ្រឿងញៀន

បន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួច និងបើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ ទី១.ឈ្មោះ រ៉ា ភារុណ ហៅ សីហា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ សុខ រិទ្ធិ ហៅ រើន…

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករនីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

ក្រចេះ ៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាន្តប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិស្រុករទេះ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់-ឈ្មោះ អ៊ុយ ម៉ុង ភេទប្រុស អាយុ…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ភេទប្រុស។ និងចាប់យកវត្ថុងាតថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់, ទូរស័ព្ទ០២គ្រឿង, ម៉ូតូ ០២គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងស្រុកបរិបូណ៌ បានចុះសហការជាមួយកម្លាំងចម្រុះបង្រ្កាបបទល្មើសនេសាទ ត្រង់ចំណុចកោះអាចម៌ ស្ថិតនៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដោយបានរុះរើរបាំងសាច់អួនចំនួន ០៥កន្លែង ប្រវែង៤០០ម៉ែត្រ, លូសាច់អួនចំនួន០៤មាត់, បង្គោលចំនួន៣០០ដើម, លែងត្រីចម្រុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ករណីហិង្សាដោយចេតនា

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ករណីហិង្សាដោយចេតនា

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យម្នាក់ រួមនិងវត្ថុតាងកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង ៣២សង់ទីម៉ែត ចំនួន០១ដើម ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

Continue Readingបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ករណីហិង្សាដោយចេតនា
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចោរកម្ម (កាច់កម៉ូតូ)

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចោរកម្ម (កាច់កម៉ូតូ)

កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ ០១:៣០ នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលឈ្មោះ គ្រី ហួង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរឌីជេ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីចោរកម្ម (កាច់កម៉ូតូ) មួយលើកយកម៉ូតូ ម៉ាក Beat ពណ៌សលាយក្រហមផ្លាកលេខ1Q. 8287 មួយគ្រឿងជិះយកទៅបាត់ ។ ពេលម្ចាស់ចេញមកវិញមិនឃើញម៉ូតូក៏មានការភ្ញាក់ផ្អើល ម្ចាស់ម៉ូតូបានទៅប្តឹងសមត្ថកិច្ចជួយតាមចាប់ជនល្មើស ក្រោយពីបានទទួលបានបណ្តឹងរបស់ជនរងគ្រោះកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥០០ បានចេញប្រតិបត្តិការស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន០២…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចោរកម្ម (កាច់កម៉ូតូ)
Read more about the article កម្លាំងអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី បង្ក្រាបករណគ្រឿងញៀន

កម្លាំងអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី បង្ក្រាបករណគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយ  លោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានចុះបង្រ្កាបជាក់ស្តែងករណី  ចែកចាយរក្សារទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិជ័យជំនះ  សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន…

Continue Readingកម្លាំងអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី បង្ក្រាបករណគ្រឿងញៀន