បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរូងជ្រៃ ចុះទៅដល់ ភូមិបល្ល័ង ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង បានចាប់ខ្លួនឈ្មោះ និន ចៅចិត្រ ហៅ និន វិចិត្រ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៣២ចុះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ របស់លោក សេង ស៊ីមសុរិយា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់អគ្គិសនី ជាស៊ីណាត ស្ថិតនៅភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយបានដកហូតសម្ភារៈនិងវត្ថុតាងមួយចំនួនដូចជា ម៉ូតូ ០១គ្រឿង ទូរស័ព្ទចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានមន្ត្រីជំនាញចាត់ការបន្តតាមនីតិវិធី។

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទតាមដីកា
- Post author:Sery Vutha
- Post published:July 8, 2022
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន!

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់!

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនស្ត្រីម្នាក់ ជាមេកន្ទុយលេខ

ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
