Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
សៀមរាបៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០ និង៤០ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ១ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. យឹម យីលីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប
០២. ហុក ប៊ុនធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ហ្គាស ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ធំ ដែលមានទម្ងន់ស្មើ ១១.៦៨ក្រាម
០២. ទូរស័ព្ទចំនួន០៣គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។


