Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច
ពោធិ៍សាត់ៈ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុចក្នុងភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពពត៌ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជុំ ជិត(ហៅម៉ៅ)ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មន្ត្រីដដែលបានបន្តប្រាប់ទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានម៉ូតូចំនួន ០១គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង កំពុងសាកសួរ បន្ថែម និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។



