ស្ទឹងត្រែង៖ នៅវេលាម៉ោង ១០:១៤នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ចំណុចUTM (34556-81953) ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកសេសាន និងរដ្ឋបាលព្រៃឈើដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត (រដ្ឋបាលព្រៃឈើមិនទាន់បានវាស់វែង) បច្ចុប្បន្នកម្លាំងជំនាញបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ ម្ចាស់ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ (ហៅណាត) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ…