Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៧ និង ៤៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាល ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ន ប៊ុនធឿន អនុប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសកាប់ប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត) នៅចំណុចអូថ្ម ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយបានចាប់យករថយន្ត ១ គ្រឿង(អ្នកបើកបរចុះរត់គេច) ដឹកឈើជ្រុងប្រភេទធ្លីច ៣០កំណាត់ ស្មើនឹង១.៤០០ម៉ែត្រីគុណ។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលឈើតុំចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិបត្តិការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិបត្តិការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

មជ្ឈមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ប្រជុំត្រួតពិនិត្យ និងការដាក់ចេញយន្តការដឹកនាំក្រុមការងារឆ្លើយតបរហ័ស ទៅលើក្តីកង្វល់ប្រជាជន និងជួយប្រជាជនពេលដាច់ស្បៀងបឋម ដោះស្រាយទាន់ពេលវេលា និងបញ្ជូនព័ត៌មានដល់ក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ដើម្បីឆ្លើយតបការអនុវត្តសេចក្តីសម្រេចលេខ៥៤ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺឆ្លងជាសកលកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយអនុវត្តយកនូវទិសស្លោក…

Continue Readingឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិបត្តិការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
Read more about the article កម្លាំងអាវុធហត្ថល្បាតចំនួន ៥សង្កាត់ ដោយបានធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពវិធានការបិទខ្ទប់ ពាក់ម៉ាស់ រក្សារគម្លាតសុវត្ថិភាព

កម្លាំងអាវុធហត្ថល្បាតចំនួន ៥សង្កាត់ ដោយបានធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពវិធានការបិទខ្ទប់ ពាក់ម៉ាស់ រក្សារគម្លាតសុវត្ថិភាព

ភ្នំពេញ៖ រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងអនុសេនាធំទី២៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តជ្រោយចង្វា បានចុះល្បាតចំនួន ៥សង្កាត់ ដោយបានធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពវិធានការបិទខ្ទប់ ពាក់ម៉ាស់ រក្សារគម្លាតសុវត្ថិភាព និងអប់រំដល់អ្នកលក់ដូរផងដែរ ដោយឡែកខណ្ឌឬស្សីកែវ ក៏បានធ្វើការអប់រំដូចគ្នាផងដែរ។

Continue Readingកម្លាំងអាវុធហត្ថល្បាតចំនួន ៥សង្កាត់ ដោយបានធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពវិធានការបិទខ្ទប់ ពាក់ម៉ាស់ រក្សារគម្លាតសុវត្ថិភាព
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ៖ នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវល្បឿនលឿន ស្ថិតនៅភូមិទំនប់បិលឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង

កណ្តាល៖ យប់ថ្ងៃទី៣០ ខែមេស ឆ្នាំ២០២១ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើងប្រចាំការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅតំបន់បិទខ្ទប់មួយចំនួន និងពិនិត្យតាមមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ ក៏បាននាំយកសម្ភារៈរួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ម៉ាស ។ល។…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ ដោយទទួលបានបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភទចម្រុះ មានឈ្លីច ម្រេញ ត្រសេក សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់វែងដែលបានលាក់ទុកនៅចំណុចប៉ុយរ៉ុយ ក្នុងព្រៃដីឡូត៍ ភូមិសំរោង ឃុំត្រពាំងជោ…

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនដល់ក្រុម គ្រួសារ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគពិសេស នៅបន្ទាយតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាលផងដែរ។ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បាននាំយកថវិកា សម្ភារ រួមមានទឹកបរិសុទ្ធ ទឹកក្រូច មី ត្រីខ ទឹកស៊ីអីវ…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបែងចែកភារកិច្ចការងារជំនាញមន្ទីរទាំង៧

ឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបែងចែកភារកិច្ចការងារជំនាញមន្ទីរទាំង៧

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបែងចែកភារកិច្ចការងារជំនាញមន្ទីរទាំង៧ ក្នុងវេនប្រចាំមណ្ឌលប្រតិបត្តិការ នៅសាលប្រជុំ អគារសេនាធិការកងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបែងចែកភារកិច្ចការងារជំនាញមន្ទីរទាំង៧
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលសម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ពីឯកឧត្តម អ៊ុ រាត្រី

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលសម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ពីឯកឧត្តម អ៊ុ រាត្រី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលសម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ពីឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធប្រើប្រាស់តាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ទទួលបានម៉ាសចំនួន ៥,០០០ម៉ាស អាវការពារ២,០០០អាវ និងមួក២,០០០មួក ។

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលសម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ពីឯកឧត្តម អ៊ុ រាត្រី
Read more about the article ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងគោលដៅបិទខ្ទប់!

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងគោលដៅបិទខ្ទប់!

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងសួសុខទុក្ខដល់កងវរសេនាតូចអាវុធហត្ថចល័ត ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា ចុះល្បាតគោលដៅខណ្ឌច្បារអំពៅ ដែរកំពុងស្នាក់នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ និងកម្លាំងឈរជើងនៅគោលដៅរង្វង់មូលគួរស្រូវ, ផ្លូវជាតិលេខ៣ ស្ពានកំពង់ទូល…

Continue Readingឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងគោលដៅបិទខ្ទប់!