Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ

កម្លាំងអាវុធហត្ថសហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេបត់ ខេត្តត្បូងឃ្មុំ បានសហការបង្ក្រាបបទល្មើសព្រៃឈើ នៅភូមិអូរអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានឃាត់រថយន្តស្តារិច ពណ៌ស ស្លាកលេខត្បូងឃ្មុំ ២A-១៦៩៥(ម្ចាស់គេចបាត់) ដឹកឈើសុក្រំចំនួន ២៥ដុំ បង្កប់ក្រោមអុសចន្ទី បម្រុងចូលទៅប្រទេសវៀតណាម។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ
Read more about the article នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានរៀបចំពិធីចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានរៀបចំពិធីចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ

មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ នៅព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផៃ្ទប្រទេស លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយបានរៀបចំពិធីចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដែរនៅជិតនោះ។

Continue Readingនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានរៀបចំពិធីចាក់វ៉ាក់សាំងជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ
Read more about the article អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជសនង្ស័យចំនួន ០២នាក់

អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជសនង្ស័យចំនួន ០២នាក់

រតនគិរី៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ត្រី នាង បូណា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរីបានចុះបង្ក្រាបមុខសញ្ញារត់គេខ្លួនករណីជួយដូរគ្រឿងញៀននៅចំណុចមុខក្រុមហ៊ុនវីរៈប៊ុនថាំង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កម្លាំងបានឃាត់ខ្លួនមុខសញ្ញារត់គេចខ្លួនចំនួន ០២នាក់ នៅចំណុចមុខសាខាគយខេត្តរតនគិរី និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជសនង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថ សហការឃាត់ខ្លួនជនសង្ស័យម្នាក់កាន់អាវុធខុសច្បាប់!

កម្លាំងអាវុធហត្ថ សហការឃាត់ខ្លួនជនសង្ស័យម្នាក់កាន់អាវុធខុសច្បាប់!

កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការចំបក់ ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកម្លាំងបានសហការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជួន ជាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអង្រ្កង ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់…

Continue Readingកម្លាំងអាវុធហត្ថ សហការឃាត់ខ្លួនជនសង្ស័យម្នាក់កាន់អាវុធខុសច្បាប់!
Read more about the article កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករនីកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករនីកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត

បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង ២០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាំ សុខ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិនចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងនិងខេត្តបាត់ដំបង ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត និងបានដហូតវត្ថុតាងកាំភ្លើង អឹម១៦ ចំនួន០១ដើម, បង់អឹម១៦ ចំនួន១០ បង់, បង់អាកា ៤៧ ចំនួន ៤បង់, បង់ម៉ាត់តាយ៉ែតចំនួន ០២បង់,…

Continue Readingកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករនីកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត
Read more about the article កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩!

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់។

Continue Readingកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩!
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយជំរុញ មន្ត្រីអាវុធហត្ថខេត្តរដំឡើងកម្មវិធី Zoom

ឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយជំរុញ មន្ត្រីអាវុធហត្ថខេត្តរដំឡើងកម្មវិធី Zoom

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជំរុញឱ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ទាំងអស់ធ្វើការដំឡើងកម្មវិធី Zoom Cloud Meeting សម្រាប់ភ្ជាប់ប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន ប្រជុំផ្សព្វផ្សាយជំរុញ មន្ត្រីអាវុធហត្ថខេត្តរដំឡើងកម្មវិធី Zoom
Read more about the article ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរ សម្លាប់មេរោគ (UV) ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរ សម្លាប់មេរោគ (UV) ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤!

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យក្រុម ការងារ ប្រគល់ទូរសម្លាប់មេរោគ កាំរស្មី (UV) ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើការប្រើប្រាស់ទឹកថ្នាំនិងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឱ្យរឹតតែសុវត្ថិភាព។ ព្រមជាមួយគ្នានោះ…

Continue Readingឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរ សម្លាប់មេរោគ (UV) ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤!
Read more about the article កម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ

កម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ

រតនគិរី៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានស្រុក បានចុះជួយដឹកបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេចំនួន១នាក់ ពីមណ្ឌលសុខភាពសោមធំ ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកបរកែវ។ ស្ត្រី ឈឺពោះ ឆ្លងទន្លេឈ្មោះ រម៉ាស បៀវ  ភេទស្រី អាយុ១៨ឆ្នាំ  ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នរស់ភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។  

Continue Readingកម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានចុះជួយរើ និងរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០ នាទី ស្ថិតក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន៤ផ្ទះ៕  

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់