កម្លាំងអាវុធហត្ថស្រុកជាំក្សាន្តខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ព្រះវិហារ៖ នៅវេលាម៉ោង ១៥ និង០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រអែមជើង ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក អនុសេនីយឯក ជុន បូរ៉ា មេបញ្ជាការស្រុកជាំក្សាន្ត បានចុះការបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ឈ្មោះ ប្រាក់ ភារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ), ឈ្មោះ សុង ឆុង ភេទប្រុស អាយុ៣៤ឆ្នាំ, ឈ្មោះ ជា…