នៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិខ្នាចរមាស ឃុំបារាយណ៍ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។