Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្កកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្កកំពង់ចាម ៤នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសឈួសឆាយដីព្រៃ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសឈួសឆាយដីព្រៃ

ព្រះវិហារ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជ័យសែន និងស្រុកឆែប ចុះស្រាវជ្រាវរុករកជនល្មើសកំពង់តែឈូសឆាយដីព្រៃនៅក្នុងដែនជំរកព្រៃការពារសត្វព្រៃ ព្រៃឡង់ UTM540037.1512902 ត្រង់ចំណុចតំបន់អូដា និងភ្នំប្រមេ ស្ថិតក្នុងភូមិសាស្រ្តឃុំខ្សង ស្រុកជ័យសែន កម្លាំងបានរុករកឃើញវត្ថុតាងដែលជនល្មើសលាក់ទុកវត្ថុតាងអាអិច១គ្រឿង នៅក្នុងដែនការពារសត្វព្រៃឡង់ និងច្រវ៉ាក់កង់អាអិច ១ខ្សែ។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញបរិស្ថានរក្សាទុក្ខនៅកន្លែងស្នាក់ការបរិស្ថានការពារដែនជំរកសត្វព្រៃព្រៃឡង់ស្រែវាលដើម្បីចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសឈួសឆាយដីព្រៃ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៥ និង១០ នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្កកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ឈ្មោះ ម៉ែត ប៊ុននិត ភេទប្រុស អាយុ ៣៣ឆ្នាំ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ២០ និង១១នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិសែនរ៉ុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការចុះបង្ក្រាបករណីរថយន្តធំដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយធ្វើការឃាត់រថយន្តម៉ាកវេអងអូសរឺម៉កក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣  D៧១៤២ និងរ៉ឺម៉កពាក់ស្លាកលេខកំពង់ធំ៤A ០០០៩ ដោយមានផ្ទុកឈើប្រភេទលេខ២(ឈើគ្រឿងផ្ទះ)។ ដោយស្ថានភាពយប់ងងឹងកម្លាំងបានធ្វើការយាមការពាររថយន្តរហូតមកដល់វេលាម៉ោង០៨ និង៤០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article មន្ត្រជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ស្វាយរៀង៖ ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាននៅវេលាម៉ោង ១៩ និង៣៥ នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

Continue Readingមន្ត្រជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជ័យសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក មាឃ ថៃ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការឃាត់រថយន្តសាំយ៉ុងកែច្នៃដឹកឈើ ១គ្រឿង ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ឃ 8083 ភ.ព.2 នៅត្រង់ចំណុចភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ អ្នកបើកបរឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួលបើកបររថយន្ត រស់នៅភូមិកោក ឃុំស្អាង ស្រុកជ័យសែន…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ សហការជាមួយសង្កាត់រដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសទ នៅចំណុច ( ០៤៣១៤៧៣.១៣៩០២៤៣ ) ស្ថិតក្នុងភូមិក្រចាប់ ឃុំក្បាលដំរី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលបប្រើស១០០ ចំនួន១៩ខ្សែ ។ នៅថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការចុះល្បាតនិងបង្រាបបទល្មើសនេសាទនៅចំណុចប្រឡាយតាពេជ្រ (០៤៣២៥៧៥.១៣៨៦៤៣៧) ស្ថិតនៅភូមិកំពង់ថ្មោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យកលូស្បៃមុង ១០មាត់លូ,…

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ០៨ និង ០៥ នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្កកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ជាជនជាតិថៃ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ជាជនជាតិថៃ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បញ្ជូនជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ជាជនជាតិថៃ ទៅអយ្យការអមសាលាដំបូងខេត្ត