Read more about the article កម្លាំងអាវុធហត្ថចុះជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង

កម្លាំងអាវុធហត្ថចុះជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង

កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយទទួលបានបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលកងយោធលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំងទាំងបីប្រភេទ និងមន្ទីរជំនាញជុំវិញខេត្ត ចុះជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន មកកាន់ទីទួលមានសុវត្ថិភាព។

Continue Readingកម្លាំងអាវុធហត្ថចុះជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ

បាត់ដំបង ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក អ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកម្លាំងសហការជាមួយអង្គភាពស្ថាប័នចំណុះខេត្ត ចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រង់ចំណុចច្រាំងបាក់ភូមិចិន ស្ថិតក្នុងភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការចុះជួយទប់ជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹងសង្កែ
Read more about the article ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក បានដឹកនាំក្រុមការងារប្រគល់សម្ភារៈ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។ ក្នុងពិធីប្រគល់នោះ ឯកឧត្តមប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត…

Continue Readingឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់!

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសម្របសំរួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង២១ និង ០០នាទី កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់!
Read more about the article បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តវិធានការ ការពារវីរុសកូវិដ ១៩!

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តវិធានការ ការពារវីរុសកូវិដ ១៩!

បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តវិធានការ ការពារបង្ការការឆ្លងវីរុសកូវិដ១៩ ដោយអាវុធម្នាក់ៗ មុនចូលបញ្ជាការដ្ឋាន ត្រូវឱ្យក្រុមពេទ្យ ពិនិត្យវាស់ស្ទង់កំដៅ លាងដៃនិងអាល់កុលលាង ឆ្លងកាត់ទូបាញ់អាកុលលើខ្លួន។ ជាមួយនិងសកម្មភាព ប្រយុទ្ធប្រឆាំងវីរុសផ្លូវដង្ហើមកូវិដ១៩ លោក វរសេនីយ៍ឯក ហ៊ួរ ចាន់ពៅ នាយការិយាល័យ សុខាភិបាល បានដឹកនាំកម្លាំង បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងបញ្ជាការដ្ឋាន។

Continue Readingបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តវិធានការ ការពារវីរុសកូវិដ ១៩!
Read more about the article សុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !

សុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យលោក វរសេនីយ៍ឯក ហួរ ច័ន្ទពៅ នាយការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបើកចែកបរិក្ខាពេទ្យដូចជាៈសម្លៀកបំពាក់ការពារ២.០០០កំប្លេ, ម៉ាស៤.០០០ម៉ាស់, គំរបជើង ២.០០០គូ និងទូរប្រើអគ្គីសនីសម្រាប់បាញ់ថ្នាំសម្លាប់មេរោគជំងឺអាសន្នរោគកូវីដ១៩ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត។ សម្ភារទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់លោក មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

Continue Readingសុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !
Read more about the article ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅទទួលបរិក្ខាពេទ្យនៅច្រកទ្វារអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ដែលជាអំណោយពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម ជួយឧបត្ថម្ភដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានចំនួន ៨មុខសម្រាប់ការពារមេរោគជំងឺអាសន្នរោគកូវីដ១៩ រួមមានៈម៉ាស៊ីនវាស់ស្ទង់កំដៅ១៧គ្រឿង, ម៉ាសពេទ្យ៨.០០០ម៉ាស, ម៉ាកក្រណាត់ ៧.០០០ម៉ាស, ខោអាវពេទ្យ ២០០សម្រាប់, ទឹកអាល់កុលលាងដៃ៣០កេះ, ម្សៅ CanxiHypoclorid(70%) ៤ធុង, ម៉ាស៊ីនបាញ់ថ្នាំ១0គ្រឿង,…

Continue Readingឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលអាល់កុលជាង ១ពាន់លីត្រ ពីសប្បុសរជន

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលអាល់កុលជាង ១ពាន់លីត្រ ពីសប្បុសរជន

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ហោ ឆាល់លី និងលោក ហេង រតនី តំណាងក្រុមហ៊ុនបូរី GOOD LUCK និងក្រុមហ៊ុន CROWN POIPET CASINO បានឧបត្ថម្ភទឹកអាល់កុលសរុបចំនួន១,០៥០ លីត្រ(មួយពាន់ហាសិបលីត្រ) ដល់បញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមចំណែកថែរក្សា អនាម័យ និង ទប់ស្កាត់ការឆ្លងវីរូសកូរ៉ូណា ឬកូវីត១៩ ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលអាល់កុលជាង ១ពាន់លីត្រ ពីសប្បុសរជន
Read more about the article អាវុធហត្ថខេត្តស្វាយរៀង បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!

អាវុធហត្ថខេត្តស្វាយរៀង បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!

ស្វាយរៀង៖ បន្ទាប់ពីមានផ្ទុះឡើងនូវការរីករាលដាល ជំងឺកូវីឌ-១៩ ក្នុងប្រទេសកម្ពុជា លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់ចេញនូវផែនការការពារជំងឺឆ្លងជាបន្តបន្ទាប់ ដល់កម្លាំងក្រោមឱវាទទូទាំងខេត្ត ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសាររបស់ខ្លួននីមួយៗ និងមានវិធានការប្រុងប្រយ័ត្នផ្សេងៗតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ថែមទាំងបានចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨។ ជាក់ស្ដែង នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ស្រីវរសេនីយ៍ទោ នួន នីម…

Continue Readingអាវុធហត្ថខេត្តស្វាយរៀង បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!
Read more about the article អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!

អាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!

ចាប់តាំងពីមានផ្ទុះឡើងនូវការរីករាលដាល ជំងឺកូវីឌ-១៩ ក្នុងប្រទេសកម្ពុជា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការពារជម្ងឺឆ្លងជាបន្តបន្ទាប់ ដល់កម្លាំងក្រោមឱវាទទូទាំងរាជធានីភ្នំពេញ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ និងមានវិធានការប្រុងប្រយ័ត្នផ្សេងៗតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ថែមទាំងបាន ចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន នៅតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញផងដែរ។ លើសពីនេះទៀត នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះផងដែរ…

Continue Readingអាវុធហត្ថរាជធានីភ្នំពេញ បង្កើនការការពារជំងឺឆ្លង កូវីឌ-១៩ បន្ថែមលើផែនការដែលបានដាក់ចេញ!