ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសម្របសំរួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង២១ និង ០០នាទី កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងតាមនីតិវិធី។