Read more about the article លោក វរសេនីយ៍ឯក សូ ឆៃលី ធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម

លោក វរសេនីយ៍ឯក សូ ឆៃលី ធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម

សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ឯក សូ ឆៃលី មេបញ្ជាការរង និងជានាយសេនាធិការស្តី បានអនុវត្តបទបញ្ជាធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម បន្ទាប់ពីមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលជំងឺផ្លូវដង្ហើមនេះ បានឆ្លងរាលដាលដល់បណ្តាប្រទេសជាង១០ហើយ នៅលើពិភពលោក ហើយបន្ទាប់ពីការផ្សព្វផ្សាយបានចប់មក ក៏បានធ្វើពលកម្ម បោសសំអាត បរិវេណនៃទីបញ្ជាការខេត្ត ផងដែរ។

Continue Readingលោក វរសេនីយ៍ឯក សូ ឆៃលី ធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម
Read more about the article កម្លាំងអាវុធហត្ថបានប្រគល់ពស់ថ្លាន់ចំនួន ០២ក្បាល ឱ្យសង្កាត់រដ្ឋបាលព្រៃឈើ!

កម្លាំងអាវុធហត្ថបានប្រគល់ពស់ថ្លាន់ចំនួន ០២ក្បាល ឱ្យសង្កាត់រដ្ឋបាលព្រៃឈើ!

បាត់ដំបង៖ ប្រជាពលរដ្ឋឈ្មោះ ឌី ស៊ាន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ចាប់បានពស់ថ្លាន់ចំនួន ០២ក្បាល (ញីឈ្មោល) ដែលមានទម្ងន់ ២៣គីឡូក្រាម នឹងយកមកប្រគល់ជូនដល់កម្លាំងអាវុធហត្ថស្រុកសង្កែ។ ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០នេះ ក្រោយពីទទួលបានបទបញ្ជា ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្កែ បានប្រគល់សត្វពស់ទាំងពីរក្បាលនេះជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសង្កែ។

Continue Readingកម្លាំងអាវុធហត្ថបានប្រគល់ពស់ថ្លាន់ចំនួន ០២ក្បាល ឱ្យសង្កាត់រដ្ឋបាលព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់

កងកម្លាំង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសហការយ៉ាងសកម្ម ទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នេះបើតាមសេចក្តីរាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។ ឈើល្មើសច្បាប់ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅក្រុមហ៊ុនម៉ាស្ទើខេសាន់នាពេលកន្លងទៅ ត្រូវបានការពារយ៉ាងម៉ត់ចត់ តាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម ស្វាយ…

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅនៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការចុះជួយទប់ទំនប់ទឹកជំនន់

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការចុះជួយទប់ទំនប់ទឹកជំនន់

ពោធិ៍សាត់៖ ព្រឹកថ្ងៃពុធទី១៨ ខែកញ្ញា ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង បានសហការចុះជួយទប់ទំនប់ទឹកជំនន់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានសហការចុះជួយទប់ទំនប់ទឹកជំនន់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចូលរួមសហកាជួយច្រកដីទប់ទឹកតាមផ្លូវ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចូលរួមសហកាជួយច្រកដីទប់ទឹកតាមផ្លូវ

បាត់ដំបង៖ ដោយបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្តខេត្តបាត់ដំបង កម្លាំងអាវុធហត្ថបានចូលរួមសហកាជាមួយអាជ្ញាធរក្រុងបាត់ដំបង ចុះជួយច្រកដីទប់ទឹកតាមផ្លូវក្នុងក្រុងបាត់ដំបង នឹងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅភូមិស្ររក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកញ្ញានេះ។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចូលរួមសហកាជួយច្រកដីទប់ទឹកតាមផ្លូវ
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍

ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុអហត្ថខេត្តព្រៃវែង បានរៀបចំពិធីត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់។ ពិធីនេះស្ថិត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុហត្ថខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ញ៉ែម វិរៈជួប មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកពោធិ៍រៀង សហការជាមួយគណៈបញ្ជការឯកភាពខេត្ត ស្រុក ចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ០១កន្លែង និងច្រកដីដាក់បាវបាំងការពារទឹករលកប្រវែង ៣០០ម៉ែត្រ នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!
Read more about the article មន្ត្រីអាវុធហត្ថចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស!

មន្ត្រីអាវុធហត្ថចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស!

កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវ រសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការងទទួលបន្ទុកការងារយុត្តិធម៌ បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះសីហនុកំពង់ចាម ដោយមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមចំនួន ៣.៣១៣ នាក់។ (ព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩)

Continue Readingមន្ត្រីអាវុធហត្ថចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស!
Read more about the article លោក វរសេនីយ៍ទោ ពិន ចន្ទ័តារា ចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ

លោក វរសេនីយ៍ទោ ពិន ចន្ទ័តារា ចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ

កណ្តាល៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌, មន្ទីរបច្ចេកទេសសន្តិសុខ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ចន្ទ័តារា មេបញ្ជាការរង ទទួលការងារបទល្មើស គ្រឿងញៀន និងលោក កន សុកាយ អភិបាលរងស្រុកល្វាឯម បានចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ ស្ថិតក្នុងភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការចូលរួមស្តាប់លោកគ្រូអ្នកគ្រូ ចំនួន៣៦នាក់…

Continue Readingលោក វរសេនីយ៍ទោ ពិន ចន្ទ័តារា ចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ
Read more about the article កម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!

កម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!

បន្ទាយមានជ័យ៖ នៅវេលាម៉ោងប្រហែល០៣ និង៤០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងនគរបាលខេត្ត បានចុះជួយសម្រួលចរាចរណ៍តាមដងផ្លូវ និងជួយពន្លត់អគ្គីភ័យឆាបឆេះផ្សារអូរអំបិល (ហៅផ្សារដើមគរ) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង និងបណ្ដាលឲ្យឆេះតូបអស់ចំនួន ៦៧តូប។

Continue Readingកម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!