ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងពិការ
កណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើពិធីជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងពិការ កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង១១ ព្រមទាំងយោធិនចូលសោធននិវត្តន៍ និងពិការផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ឧត្តមសេនីយ៍…