ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានផែនប្រឡងប្រណាំងទី២ បានដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាប្រឡងប្រណាំង និងសេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ចទទួលខុសត្រូវផែនប្រឡងប្រណាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងធ្វើការណែនាំ បំផុសចលនាប្រឡងប្រណាំងដល់ស្ថាប័នអង្គភាពចំណុះផែនទី២ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធានផែនទី២ សមាជិកជំនាញ និងមេបញ្ជាការអង្គភាព ព្រមទាំងជំនាញពាក់ព័ន្ធផងដែរ។