ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់
កោះកុង៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់, ត្រៀមធ្វើផែនការ ការពារតំបន់អភិវឌ្ឍន៍របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំបន់វិសមកាល របស់ក្រសួងការពារជាតិ ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងលទ្ធផលការងារ ស្ដីពីការចុះត្រួតពិនិត្យវាស់វែងដី ស្នាក់ការសន្តិសុខ៤៨២ ដើម្បីចុះបញ្ជីរបស់ដីរដ្ឋ៕