Read more about the article ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយរថយន្តពេទ្យមួយគ្រឿងពីសប្បុរសជន

ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយរថយន្តពេទ្យមួយគ្រឿងពីសប្បុរសជន

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើប្រទេសទេស បានទទួលអំណោយរថយន្តពេទ្យមួយគ្រឿង ពីលោក វរសេនីយ៍ឯក ហ៊ីង វណ្ណី ស្នងការរង ស្នងការដ្ឋាន សម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

Continue Readingឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយរថយន្តពេទ្យមួយគ្រឿងពីសប្បុរសជន
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១

កណ្តាល៖ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ នាយសេនាធិការ ប្រធានមន្ទីរ និងនាយការិយាលយ័ពាក់ព័ន្ធ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១
Read more about the article នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

កោះកុង៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយឱ្យអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅមូលដ្ឋានក្រុងខេមរភូមិន្ទ មូលដ្ឋានស្រុកមណ្ឌលសីមា មូលដ្ឋានស្រុកថ្មបាំង ស្នាក់ការសន្តិសុខ៤៨២ និងស្នាក់ការសន្តិសុខចាំយាម។ អនុវត្តគោលការណ៍ដឹកនាំ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រជុំត្រីមាសទី១ ឆ្នាំ២០២៣…

Continue Readingនាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ
Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព

តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បីបង្ការ បង្រ្កាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។ ជាពិសេសលោកឧត្ដមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវ បង្រ្កាបក្មេងទំនើងដែលបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គមឱ្យខានតែបាន និងរៀបចំសំរាប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីបញ្ជាការនាពេលខាងមុខ និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បី ពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាព
Read more about the article ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ នៅក្នុងបរិវេណតំបន់អង្គរ ត្រៀមសម្រាប់ការពារសន្តិសុខរក្សាសណ្តាប់

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ នៅក្នុងបរិវេណតំបន់អង្គរ ត្រៀមសម្រាប់ការពារសន្តិសុខរក្សាសណ្តាប់

សៀមរាប៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង ទទួលការងារប្រតិបត្តការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅសំខាន់ៗ នៅក្នុងបរិវេណតំបន់អង្គរ ត្រៀមសម្រាប់ការពារសន្តិសុខរក្សាសណ្តាប់ ជូនថ្នាក់ដឹកនាំជាតិ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍រអង្គរសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ នៅក្នុងបរិវេណតំបន់អង្គរ ត្រៀមសម្រាប់ការពារសន្តិសុខរក្សាសណ្តាប់
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍ប្រតិភូទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការកងទ័ពប្រជាជនវៀតណាម ទីក្រុងហូជីមិញ និងប្រតិភូអមដំណើត ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព ទីក្រុងហូជីមិញ និងបញ្ជាការដ្ឋាន…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ស្វាគមន៍ប្រតិភូទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
Read more about the article សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់បានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា។ សម្តេចពិជ័យសេនា ថ្លែងបែបនេះក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន»។

Continue Readingសម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា
Read more about the article ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាស១ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាស១ ឆ្នាំ២០២៣

កោះកុង៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើវីធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាស១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ និងសិក្ខាកាមផងដែរ វគ្គសិក្សានេះមានរយៈពេល៣០ថ្ងៃ។

Continue Readingឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាស១ ឆ្នាំ២០២៣
Read more about the article ឧត្តមសេនីយ៍ត្រី ឡោ ថា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់

ឧត្តមសេនីយ៍ត្រី ឡោ ថា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់

រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ និងបានផ្សព្វផ្សាយនូវបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យប្អូនៗដែលជាបេក្ខជនប្រឡងជាប់ ត្រូវថែរក្សាសុខភាព និងមិនត្រូវបិទទូរសព្ទ រង់ចាំទទួលទូរសព្ទរបស់មន្ត្រីជំនាញ ទំនាក់ទំនងទៅប្រាប់រាល់ផែនការ បានដាក់បទបញ្ជាត្រូវរៀបចំសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន រង់ចាំបទបញ្ជា ដើម្បីបញ្ជូនប្អូនៗទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។

Continue Readingឧត្តមសេនីយ៍ត្រី ឡោ ថា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពីធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតិភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យក្រុង-ស្រុក ស្នាក់ការសន្តិសុខផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្តិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ