Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្សីចូលជួបពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្សីចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក Dmitry Yuryevich Tsvetkov ឯកអគ្គរដ្ឋទូតរុស្សី និងលោក lva Nikolaevich Stadchenko អនុពន្ធយោធារុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងការពង្រឹងទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់ល្អថែមទៀត។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរុស្សីចូលជួបពិភាក្សាការងារ
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ, ផ្សព្វផ្សាយផែនការសិក្ខាសាលាស្តីពីប្រតិបត្តិការបច្ចេកវិទ្យា, តាមដានការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក, ត្រួតពិនិត្យផែនការ ស្ដីអំពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានលើកទី៤៦…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា
Read more about the article ឯកឧត្តម លីម សុគន្ថា អញ្ជើញចុះត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឯកឧត្តម លីម សុគន្ថា អញ្ជើញចុះត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម លីម សុគន្ថា អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ និងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingឯកឧត្តម លីម សុគន្ថា អញ្ជើញចុះត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអបរំចិត្តសាស្ត្រដល់សិក្ខាកាមកងអន្តរាគមន៍ពិសេសជំនាន់ទី៤២

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអបរំចិត្តសាស្ត្រដល់សិក្ខាកាមកងអន្តរាគមន៍ពិសេសជំនាន់ទី៤២

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយការងារអបរំចិត្តសាស្រ្តឆមាស២ ឆ្នាំ២០១៩ ដល់សិក្ខាកាមកងអន្តរាគមន៍ពិសេសជំនាន់ទី៤២។

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអបរំចិត្តសាស្ត្រដល់សិក្ខាកាមកងអន្តរាគមន៍ពិសេសជំនាន់ទី៤២
Read more about the article ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ!

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ដ្រីក្រោមឱវាទ នឹងសិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មន្ត្រីទទួលបន្ទុកនៅសារមន្ទីរជាតិ ព្រមទាំងមានការធ្វើបទបង្ហាញស្ដីពីប្រវត្តិនៃការកកើតសារមន្ទីរជាតិ និងអំពីឈ្មោះប្រវត្តិរបស់រូបសំណាកដើម្បីឱ្យសិក្ខាកាមបានយល់ជ្រួតជ្រាបផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ!
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអនុគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថដែលបានដំណើរការរយៈពេលកន្លងមក តាមការសម្រេចរបស់រាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្តីពីការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដើម្បីបំពេញក្របខណ្ឌឱ្យខណ្ឌ ក្រុង ស្រុក ដែលទើបបង្កើតថ្មីចំនួន៦ និងបំពេញក្របខណ្ឌប្តូរជំនួសយោធិនចូលនិវត្តន៍២០១៩នេះ។

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ
Read more about the article លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២

លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយក នាយករមជ្ឈមណ្ឌល នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា…

Continue Readingលោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបំប៉ននាយទាហានគ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូច ជំនាន់ទី២
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យគណកម្មការ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថចូលជួប

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យគណកម្មការ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថចូលជួប

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង និងជាប្រធានគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដឹកនាំគណកម្មការ និងក្រុមការងារចូលជួប ដើម្បីរាយការណ៍អំពីលទ្ធផលនៃការជ្រើសរើសបេក្ខជនដែលបានស្ម័គ្រចិត្តដាក់ពាក្យសុំចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យគណកម្មការ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថចូលជួប
Read more about the article ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូអ អញ្ជើញបើកវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន!

ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូអ អញ្ជើញបើកវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុងដេប៉ូ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់ នាយ នាយរងការិយាល័យជំនាញ នាយផ្នែក មេបញ្ជាការអង្គភាពនីតិវិធី និងជំនួយការដែលមានការពាក់ព័ន្ធជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕

Continue Readingឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូអ អញ្ជើញបើកវគ្គបំប៉នជំនាញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន!