ឧត្តមសេនីយ៍ទោ អៀ លីសក្តិ អញ្ជើញធ្វើបទបង្ហាញស្តីអំពីបច្ចេកវិទ្យាព័ត៌មាន ទុរគមនាគមន៍!
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ អៀ លីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន ជួសជុលបញ្ជូនសារក្រសួងការពារជាតិ បានអញ្ជើញធ្វើបទបង្ហាញស្តីអំពីបច្ចេកវិទ្យាព័ត៌មាន ទុរគមនាគមន៍ ក្នុងអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។