ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ!
កណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាស២ ឆ្នាំ២០១៩ ។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក កងវរអន្តរាគមន៍ គ្រូឧទ្ទេសនាម និង…