Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ នាយអាវុធហត្ថ
ភ្នំពេញៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ និងនាយអាវុធហត្ថជាច្រើនរូបទៀត។ យោងអនុក្រឹត្យលេខ៥៤៩ អនក្រ-តត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការដំឡើងឋានន្តរស័ក្តិ នាយទាហាន បានដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៤៨រូប។









