Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាអាវុធហត្តស្វាយរៀង បានរៀបចំពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ
ស្វាយរៀងៈ វេលាម៉ោង៨ និង៣០ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាអាវុធហត្តស្វាយរៀង បានរៀបចំពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលពិធីនេះប្រព្រឹត្តក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យ សរុបចំនួន ៥៣នាក់ ។
ក្នុងពិធីនេះប្រកាសមុខដំណែងរួមមានចំនួន ០៧នាក់ ក្នុងនោះមុខដំណែង នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ០២នាក់ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុង ស្រុក ចំនួន០២នាក់ នាយការិយាល័យចំនួន០២នាក់។ សំរាប់ការបំពាក់ឋានន្តរសក្តិមានចំនួន០៧នាក់ ជាអាវុធហត្ថនារី០៦នាក់ រួមមានថ្នាក់ អនុសេនីយ៍ត្រីចំនួន០១នាក់ ថ្នាក់ព្រិន្ទបាលឯកចំនួន០៦។
ក្នុងឧិកាសនេះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មានប្រសាសន៍ ណែនាំដល់នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យម៉ឹងម៉ាត់ មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតាមតួនាទីភារៈកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខសុវត្ថិភាពបំរើ និងសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ៕




